ម៉ូឡារីតេ vs ម៉ូឡាលីតេ
ពាក្យទាំងពីរនេះស្តាប់ទៅស្រដៀងគ្នា ប៉ុន្តែវាមិនមានន័យដូចគ្នានោះទេនៅក្នុងគីមីវិទ្យា
បើទោះបីជាពាក្យទាំងពីរត្រូវបានប្រើដើម្បីតាងឲ្យកំហាប់សូលុយស្យុងដូចគ្នាក៏ដោយ។ តាម
និយមន័យ ម៉ូឡារីតេ ជាចំនួនម៉ូលនៃធាតុរលាយដែលរលាយក្នុងមួយលីត្រនៃសូលុយស្យុង។
និយមន័យ ម៉ូឡារីតេ ជាចំនួនម៉ូលនៃធាតុរលាយដែលរលាយក្នុងមួយលីត្រនៃសូលុយស្យុង។
គេតាងវាដោយអក្សរ M ហើយកំហាប់នេះជួនកាលគេអាចហៅវាថាកំហាប់ជាម៉ូល ។
ចំណែក ម៉ូឡាលីតេ ជាចំនួនម៉ូលធាតុរលាយដែលរលាយក្នុងមួយគីឡូក្រាមនៃធាតុរំលាយ
(មិនមែនម៉ាសសូលុយស្យុងទេ!)។ គេតាងកំហាប់នេះដោយអក្សរ m ។
ជាទូទៅអ្នកគីមីនិយមប្រើទាំងកំហាប់ម៉ូឡារីតេ និងម៉ូឡាលីតេដូចគ្នា ប៉ុន្តែកំហាប់ម៉ូឡារីតេ
គេនិយមប្រើជាងនៅពេលសីតុណ្ហភាពសូលុយស្យុងមានការប្រែប្រួល (ទាំងចំនួនម៉ូលនិងម៉ាស
គេនិយមប្រើជាងនៅពេលសីតុណ្ហភាពសូលុយស្យុងមានការប្រែប្រួល (ទាំងចំនួនម៉ូលនិងម៉ាស
មិនប្រែប្រួលអាស្រ័យសីតុណ្ហភាពទេ ប៉ុន្តែមាឌប្រែប្រួលអាស្រ័យសីតុណ្ហភាព)។
No comments:
Post a Comment