cis-trans និង Z-E
cis-trans
ប្រភេទដំបូងនៃអ៊ីសូមែរូបសណ្ឋាន ឬកុងភីគួរ៉ាស្យុង(configurational isomers) គឺអ៊ីសូមែ cis-trans (គេក៏ហៅវាថាអ៊ីសូមែធរណីមាត្របានផងដែរ)។ អ៊ីសូមែនេះមានចំពោះសមាសធាតុខ្សែបិត(ស៊ីគ្លិច)
និងសម្ព័ន្ធពីរជាន់មួយ។
និងសម្ព័ន្ធពីរជាន់មួយ។
សមាសធាតុខ្សែបិត
ឧទាហរណ៍ខាងក្រោម យើងឃើញមានអ៊ីសូមែcis-trans នៃស៊ីក្លូអិចសានជួសពីរ។ អ៊ីសូមែ cis វាមានក្រុមជួសទាំងពីរឋិតនៅផ្នែកតែម្ខាងនៃវង់ ឯអ៊ីសូមែ trans ក្រុមជួសទាំងពីរនៅផ្នែកផ្ទុយគ្នានៃវង់។
សមាសធាតុដែលមានសម្ព័ន្ធពីរជាន់
សមាសធាតុដែលផ្ទុកសម្ព័ន្ធពីរជាន់ កាបូន-កាបូន ក៏អាចមានអ៊ីសូមែ cis-trans ផងដែរ។ ចំពោះHដែលភ្ជាប់នឹងកាបូនវិនីលិច(Cនៃសម្ព័ន្ធពីរជាន់ ឬC sp2) អាចនៅផ្នែកតែម្ខាងនៃសម្ព័ន្ធពីរជាន់ ឬនៅផ្នែកផ្ទុយគ្នានៃសម្ព័ន្ធពីរជាន់។
➥សមាសធាតុដែលអ៊ីដ្រូសែននៅផ្នែកតែម្ខាងនៃសម្ព័ន្ធពីរជាន់ត្រូវបានហៅថា អ៊ីសូមែ cis
❋សម្គាល់៖ គេអាចញែកអ៊ីសូមែcis និងអ៊ីសូមែtrans ចេញពីគ្នាបាន ព្រោះវាមានចំណុចរំពុះ និង
ឌីប៉ូលម៉ូម៉ង់ខុសគ្នា។
Z-E
យើងបានឃើញរួចមកហើយ ចំពោះអាល់សែនដែលកាបូនវិនីលិចនីមួយៗភ្ជាប់ទៅនឹងHមួយ
បើHនៅផ្នែកតែម្ខាងនៃសម្ព័ន្ធពីរជាន់ ជាអ៊ីសូមែcis តែបើនៅផ្នែកផ្ទុយគ្នានៃសម្ព័ន្ពពីរជាន់
បើHនៅផ្នែកតែម្ខាងនៃសម្ព័ន្ធពីរជាន់ ជាអ៊ីសូមែcis តែបើនៅផ្នែកផ្ទុយគ្នានៃសម្ព័ន្ពពីរជាន់
អ៊ីសូមែtrans ។ ប៉ុន្តែ...តើយើងកំណត់អ៊ីសូមែនៃសមាសធាតុដូចជា 1-ក្លរ៉ូ-2-ប្រូម៉ូប្រូប៉ែន យ៉ាងដូចម្តេច?
តើមួយណាជាអ៊ីសូមែ cis មួយណាជាអ៊ីសូមែ trans?
ប្រព័ន្ធនាមវលី Z-E ត្រូវបានបង្កើតឡើងសម្រាប់អាល់សែនដែលមិនមានHមួយភ្ជាប់ទៅនឹងកាបូនវិនីលិចនីមួយៗ។
✳️IUPAC និយមប្រើ Z និងE ជាងព្រោះវាអាចប្រើចំពោះគ្រប់អ៊ីសូមែអាល់សែន ទោះយ៉ាងនេះក្តីមានអ្នកគីមីជាច្រើនបន្តប្រើ cis និងtrans ចំពោះម៉ូលេគុសាមញ្ញ ។
ដើម្បីហៅអ៊ីសូមែមួយតាមប្រព័ន្ធ Z-E យើងត្រូវកំណត់អាទិភាពធៀបនៃក្រុមជួសទាំងពីររបស់កាបូនវិនីលិចនីមួយៗជាមុនសិន។(នៅពេលក្រោយខ្ញុំនឹងបង្ហាញពីរបៀបកំណត់អាទិភាពធៀប)
➥ប្រសិនបើក្រុមជួសដែលមានអាទីភាពខ្ពស់នៅផ្នែកតែម្ខាងនៃសម្ព័ន្ធពីរជាន់ ជាអ៊ីសូមែ Z (Zជាអក្សរកាត់ពីពាក្យ zusammenជាភាសាអាឡឺម៉ង់មានន័យថា តែមួយ)។
➥ប្រសិនបើក្រុមជួសដែលមានអាទិភាពខ្ពស់នៅផ្នែកផ្ទុយគ្នានៃសម្ព័ន្ធពីរជាន់ ជាអ៊ិសូមែ E (Eជាអក្សរកាត់ពីពាក្យ entgegen ជាភាសាអាឡឺម៉ង់មានន័យថា ផ្ទុយ) ។
⧬ដកស្រង់និងប្រែសម្រួលពី Organic Chemistry 8th edition: Paula Yurkanis Bruice page 145-148
No comments:
Post a Comment