តេស្តដកស្រង់ពីលំហាត់ Olympaid
តេស្ត
ចូរជ្រើសរើសចម្លើយត្រឹមត្រូវតែមួយគត់សម្រាប់សំណួរនីមួយៗ
- តើសារធាតុណាមួយដែលមិនមែនជាគូត្រឹមត្រូវនឹងឈ្មោះរបស់វា ?
- ម្ស៉ៅសូដា-ប៉ូតាស្យូមអ៊ីដ្រូសែនតាកត្រាត
- ដីស-កាលស្យូមកាបូណាត
- អំបិលEpsom-ម៉ាញ៉េស្យូមស៊ុលផាតអិបតាអ៊ីដ្រាតេ
- Plater of Paris-កាល់ស្យូមស៊ុលផាតអេមីអ៊ីដ្រាតេ
- តើអាស៊ីតណាមួយដែលគួរតែរក្សាទុកក្នុងដបផ្លាស្ទិចជាជាងរក្សាទុកក្នុងដបកែវ ?
- អាស៊ីតភ្លុយអរីឌ្រិច
- អាស៊ីតនីទ្រិច
- អាស៊ីតផូស្វរិច
- អាស៊ីតស៊ុលផួរិច
- តើឧស្ម័នណាមួយដែលគ្មានពណ៌ ?
- មេតាន
- អ៊ីដ្រូសែនក្លរួ
- អាម៉ូញ៉ាក់
- អូសូន
- លង្ហិនជាសំលោហៈរវាង៖
- Cu និង Sn
- Cu និង Zn
- Ni និង Sn
- Ni និង Zn
- គណនាកំហាប់ម៉ូឡារីតេនៃKI ក្នុងសូលុយស្យុងមួយដែលផ្ទុក 5.00% KI ជាម៉ាស និងមានដង់ស៊ីតេ 1.038g/mL ។
- 0.0301 M
- 0.313 M
- 0.500 M
- 0.625 M
- គណនាកំហាប់សូលុយស្យុងដែលបានពីការលាយបញ្ចូលគ្នារវាង40.0 mL នៃ0.200 M HCl ជាមួយ60.0 mL នៃ0.100 M NaOH ។
- 0.150 M NaCl
- 0.0200 M NaCl និង 0.0200 HCl
- 0.0200 M NaCl និង 0.0600 M HCl
- 0.0600 M NaCl និង 0.0200M HCl
- តើក្នុងសមាសធាតុណាមួយដែលកាបូនមានចំនួនអុកស៊ីតកម្មខ្ពស់ជាងគេ?
- អាស៊ីតកាបុកស៊ីលិច
- អាល់កុល
- អាល់ដេអ៊ីត
- អាល់ស៊ីន
- តើប្រភេទគីមីណាខ្លះដែលអាចបង្កើតសម្ព័ន្ធអ៊ីដ្រូសែនជាមួយម៉ូលេគូលឬអ៊ីយ៉ុងផ្សេងទៀតដែលជាប្រភេទតែមួយ?
1. HF 2.CH3F 3.(NH4)+- មានតែ HF
- មានតែ (NH4)+
- មានតែ HFនិង(NH4)+
- មានទាំងបី
- តើសមាសធាតុណាមួយដែលមានចំណុចរំពុះខ្ពស់ជាងគេ?
- CH3CH2CH3
- CH3OCH2CH3
- CH3COCH3
- CH3CH2CH2OH
- តើការតម្រៀបក្នុងលំហនៃអរប៊ីតាល់អ៊ីប្រ៊ីតនៃអាតូមមួយជាមួយអ៊ីប្រ៊ីតកម្ម sp2 ជាអ្វី?
- លីនេអ៊ែរ
- បង្កែង
- ពីរ៉ាមីត
- ត្រីកោណប្លង់
- ទ្រឹស្តីរេសូណង់ត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាទម្រង់ម៉ូលេគូលដែល៖
- យោលទៅមករវាងទម្រង់ពីរ
- មានរូបកញ្ចក់ឆ្លុះ
- អាចបំបែកជាអ៊ីសូមែច្រើន
- មានទម្រង់ឡឺវីសច្រើនជាងមួយ
- តើចំនួនអេឡិចត្រុងវ៉ាឡង់សរុបក្នុងអ៊ីយ៉ុងក្លរ៉ាតមានប៉ុន្មាន?
- 24
- 26
- 28
- 32
- តើក្រុមមួយណាដែលសុទ្ធតែម៉ូលេគុលកើតពីសម្ព័ន្ធកូវ៉ាឡង់?
- BCl3,SiCl4,PCl3
- NH4Br,N2H4,HBr
- I2,H2S,NaI
- Al,O3,As4
- តើធាតុណាមួយមួយក្នុងចំណោមធាតុខាងក្រោមដែលមានតម្លៃអេឡិចត្រូអវិជ្ជមានខ្ពស់ជាងគេ?
- Br
- N
- O
- S
- តើណាមួយជាលំដាប់ត្រឹមត្រូវនៅពេលដែលសារធាតុ O2,H2O,OF2 និងH2O2 ត្រូវបានតម្រៀបតាមលំដាប់កើនចំនួនអុកស៊ីតកម្មរបស់ O?
- O2,H2O,OF2,H2O2
- H2O,H2O2,O2,OF2
- H2O2,O2,H2O,OF2
- OF2,O2,H2O2,H2O
- សូលុយស្យុងតំប៉ុងមួយធ្វើឡើងដោយNH3 និងNH4+ មាន pH=10.0។ តើដំណើរការណា(ណាខ្លះ)ដែលអាចប្រើដើម្បីបន្ថយតម្លៃpH?
1.បន្ថែម HCl 2.បន្ថែម NH3 3.បន្ថែមNH4Cl- បន្ថែម HCl
- បន្ថែម NH3
- បន្ថែម HCl និងបន្ថែមNH4Cl
- បន្ថែម NH3 និងបន្ថែមNH4Cl
- តើមានប៉ុន្មានម៉ូលនៃកាល់ស្យូមភ្លុយអរួ CaF ដែលត្រូវរលាយក្នុងទឹក 2L នៅ25អង្សាសេដើម្បីផ្តល់សូលុយស្យុងឆ្អែតមួយ?Ksp=1.6x10^-10
- 2.6 x 10^-2
- 1.3 x 10^-3
- 6.8 x 10^-4
- 3,4 x 10^-4
- តើឧស្ម័នណាមួយដែលមិនសាកសមជាងគេសម្រាប់ការត្រងយកលើផ្ទៃទឹក?
- Ar
- O2
- CO2
- NH3
- ឧស្ម័នមួយមានចំនួន 560 mL នៅ 273 K និងសម្ពាធ 1atm មានម៉ាស 1.60 g។តើវាអាចជាឧស្ម័នអ្វី?
- O2
- CO2
- SO2
- Cl2
- នៅក្រោមលក្ខខណ្ឌណាមួយ ដែលឧស្ម័នមួយកាន់តែមានភាពបរិសុទ្ធ?
- សម្ពាធទាប និងសីតុណ្ហភាបខ្ពស់
- សម្ពាធទាប និងសីតុណ្ហភាពទាប
- សម្ពាធខ្ពស់ និងសីតុណ្ហភាពទាប
- សម្ពាធខ្ពស់ និងសីតុណ្ហភាពខ្ពស់
No comments:
Post a Comment