សៀវភៅឯកសារធនធាន ពិសោធន៍ គីមីវិទ្យា និងរូបវិទ្យាសម្រាប់ថ្នាក់រៀនកម្ពុជា ដែលត្រូវបានរៀបចំដោយគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា(IBEC)ក្នុងគោលបំណងដើម្បីឲ្យលោកគ្រូ អ្នកគ្រូកម្ពុជាដើម្បីប្រើប្រាស់សៀវភៅវិទ្យាសាស្រ្តជាតិប្តូរពីការបង្រៀនតែទ្រឹស្តី មកជាសកម្មភាព
ដែលឆ្លុះបញ្ចាំងពីអ្វីដែលគេហៅថា វិទ្យាសាស្ត្រអនុវត្ត ។ ជាពិសេសសៀវភៅនេះមិនត្រឹមតែបង្ហាញពីវិធីសាស្ត្រក្នុងការពិសោធនោះទេ ប៉ុន្តែព្រមទាំងផ្តល់វិធីសាស្ត្រក្នុងការផលិតសម្ភារឧបទេសសម្រាប់បង្រៀនដែលអាចរកបានក្នុងមូលដ្ឋានពីសម្ភារៈងាយៗផងដែរ ។ ខ្ញុំយល់ថាឯកសារនេះមិនត្រឹមតែមានតម្លៃសម្រាប់គ្រូបង្រៀននៅអនុវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សិស្សនិស្សិតគីមី និងគ្រូបង្រៀនកម្រិតឧត្តមក៏ផ្តល់ជាចំណេះដឹងបន្ថែមដល់ពួកគាត់ផងដែរ ។
សូមចុចទីនេះដើម្បីទាញយក
No comments:
Post a Comment