ទំនាក់ទំនងម៉ាសក្នុងប្រតិកម្មគីមី ជាឯកសារ PowerPoint មានចំនួន 66 slides ដែលត្រូវបានរៀបចំ
ដោយសាស្ត្រាចារ្យ ម៉ី សុវុឌ្ឍី ជាអនុប្រធានដឺប៉ាតឺម៉ង់គីមីនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ឯកសារនេះល្អបំផុតសម្រាប់និស្សិតគីមី និងគ្រូបង្រៀនគីមី ។ សូមចែករំលែកឯកសារនេះទៅកាន់មិត្តល្អរបស់អ្នក ។
សូមចុចទីនេះដើម្បីទាញយក ។
Saturday, December 31, 2016
Tuesday, December 27, 2016
សៀវភៅគីមីវិទ្យាថ្នាក់ទី១១

សូមចុចទីនេះដើម្បីទាញយកឯកសារ
Saturday, December 24, 2016
សៀវភៅមាសនៃការពិសោធគីមីវិទ្យា
សូមចុចទីនេះដើម្បីទាញយក
Friday, December 23, 2016
លម្អិតពីរបាយអេឡិចត្រុង
Electrons Configuration Detail: ជាឯកសារបង្ហាញពីការសរសេររបាយអេឡិចត្រុងល្អបំផុត ដែលដកស្រង់ចេញពីសៀវភៅ CHEMISTRY & CHEMICAL REACTIVITY 8th edition ជាសៀវភៅដ៏ល្បីដែលមានលោក KOTZ, DAVID TREICHEL, PAUL TREICHELនិង TOWNSEND ដែលជាសុទ្ធតែជា
បុគ្គលល្បីៗក្នុងវិស័យគីមី ។
សូមចុចទីនេះដើម្បីទាញយក
បុគ្គលល្បីៗក្នុងវិស័យគីមី ។
សូមចុចទីនេះដើម្បីទាញយក
តារាងខួបនៃធាតុគីមីដ៏ល្អមួយ
នៅពេលដែលអ្នកមានតារាងខួបគីមីនេះ វាដូចដែលអ្នកមានពត៏មានជាច្រើនពីធាតុគីមីនីមួយៗ ងាយយល់ ទំហំតូច ។
សូមចុចទីនេះដើម្បីទាញយក
សូមចុចទីនេះដើម្បីទាញយក
ស្វែងយល់ពីអរប៊ីតាល់
តើអរប៊ីតាល់ (Orbital)ជាអ្វី? នៅពេលដែលភពមួយធ្វើចលនាជុំវិញព្រះអាទិត្យ អ្នកអាចឃើញខ្សែកោងនៃគន្លងជាក់លាក់របប់វាមួយដែលត្រូវបានហៅថា អរប៊ីត(Orbit)មួយ ។
ទម្រង់សាមញ្ញនៃអាតូមមួយដែលអ្នកអាចមើលឃើញថា វាស្រដៀងគ្នានេះដែរដែលអេឡិចត្រុងវិញជុំវិញណ្វៃយ៉ូដោយមានគន្លងច្បាស់លាស់លើស្រទាប់អេឡិចត្រុងរបស់វាផងដែរ ។ ការពិតវាមិនដូច្នេះទេ អេឡិចត្រុងវាធ្វើចលនាតាំងក្នុងតំបន់នៃលំហដែលត្រូវបានហៅថា
អរប៊ីតាល់ (Orbital) ។
អរប៊ីត និងអរប៊ីតាល់ ស្តាប់ទៅវាស្រដៀងគ្នា
ក៏ប៉ុន្តែវាមានន័យខុសគ្នាឆ្ងាយណាស់ ។ វាពិតជាចាំបាច់ណាស់ ដែលត្រូវស្វែងយល់ពីភាពខុសគ្នារវាងពួកវា ។
ភាពមិនអាចទៅរួចនៃការគូរអរប៊ីតរបស់អេឡិចត្រុង ដើម្បីគូរខ្សែកោងនៃគន្លងនៃអ្វីមួយ អ្នកចាំបាច់ត្រូវដឹងពីទីតាំងជាក់លាក់នៃវត្ថុនោះ និងអាចកំណត់ពីទីតាំងដែលវត្ថុនឹងស្ថិតនៅក្នងខណៈពេលបន្ទាប់ ។ អ្នកមិនអាចធ្វើបែបនេះបានចំពោះអេឡិចត្រុងនោះទេ ។
ទ្រឹស្តីមិនប្រាកដរបស់Heisenberg (Heisenberg Uncertainly Principle)និយាយថា៖ ដោយគ្មានទីតាំងច្បាស់លាស់ ដែលអ្នកមិនអាចដឹងដោយប្រាកដទាំងទីតាំងដែលអេឡិចត្រុងឋិតនៅ និងទីតាំងដែលវានឹងឋិតនៅបន្ទាប់។ (ដែលមានន័យថា វាមិនអាចទៅរួមដើម្បីកំណត់ឲ្យមានភាពជាក់លាក់ដាច់ខាត នៅខណៈតែមួយ ទាំងទីតាំង និងម៉ូម៉ង់នៃអេឡិចត្រុងមួយ ) ។
ដែលធ្វើឲ្យយើងមិនអាចទៅរួមដើម្បីកំណត់គន្លងនៃចលនាអេឡិចត្រុងជុំវិញណ្វៃយ៉ូអាតូម ។ វាជាបញ្ហាដ៏ធំមួយឬ? ទេ! ប្រសិនបើអ្វីមួយមិនអាចទៅរួច យើងត្រូវទទួលយកវា និងរកមធ្យោបាយដែលឲ្យនៅក្បែរៗវា ។
អេឡិចត្រុងរបស់អ៊ីដ្រូសែន-អរប៊ីតាល់ 1s
ឋិតក្នុងទីតាំងថ្មីមួយ ។អ្នកកប់យោបល់ពីរបៀបដែលវាប្តូរពីទីតាំងទីមួយមកទីតាំង
ទីពីរ ។ អ្នកបន្តធ្វើដូចនេះម្តងហើយម្តងទៀត ដោយប្រើរយៈពេលដ៏យូរ អ្នកបង្កើតនូវផែនទីវិមាត្របី (3D map)នៃទីតាំងដែលអេឡិចត្រុងទំនងជារកឃើញ ។
ក្នុងករណីអាតូមអ៊ីដ្រូសែន អេឡិចត្រុងអាចរកឃើញគ្រប់ទីតាំងនៃលំហរស្វ៊ែរជុំវិញ
ណ្វៃយ៉ូ ។ ដ្យាក្រាមនេះបង្ហាញពីសំណុំនៃចំណុចទីតាំងអេឡិចត្រុងតាមលំហរស្វ៊ែរនេះ ។
៩៥%នៃរយៈពេលដែលអេឡិចត្រុងអាចត្រូវបានរកឃើញ នៅក្នុងទីតាំងដែលអាចរកឃើញភាគច្រើនបំផុតនៃលំហរដែលនៅកៀកនឹងណ្វៃយ៉ូអាតូម ។ តំបន់នៃលំហរបែបនេះត្រូវបានហៅថា
អរប៊ីតាល់ ។អ្នកអាចគិតថា អរប៊ីតាល់ជាតំបន់នៃលំហរដែលអេឡិចត្រុងរស់នៅ ។
តើអេឡិចត្រុងធ្វើអ្វីនៅក្នុងអរប៊ីតាល់? យើងមិនដឹងទេ!យើងមិនអាចដឹងនោះទេ!ដូចនេះទើបយើងបដិសេធសំនួរនេះ!អ្នកទាំងអស់គ្នា អាចនិយាយថា ប្រសិនបើអេឡិចត្រុងមួយឋិតក្នុងអរប៊ី តាល់ជាក់លាក់មួយ នោះវាមានថាមពលជាក់លាក់មួយដែលអាចកំណត់បាន ។ អរប៊ីតាល់នីមួយៗមានឈ្មោះរបស់វា ។អរប៊ីតាល់ដែលអេឡិចត្រុងនៃអាតូមអ៊ីដ្រូសែនតាំងនៅត្រូវបានហៅថា អរប៊ី តាល់ 1s ។ លេខ 1 តំណាងឲ្យភាពជាក់ស្តែងដែលអរប៊ីតាល់នេះឋិតនៅនីរ៉ូថាមពលនៅក្បែរណ្វៃយ៉ូ បំផុត ។អក្សរ S បា្រប់អ្នកពីរាងនៃអរប៊ីតាល់ ។អរប៊ីតាល់ S ជាស្វ៊ែរស៊ីមេទ្រីជុំវិញណ្វៃយ៉ូ ។ក្នុងករណី
នីមួយៗវាដូចនឹងបាល់ដែលមានលំហរខាងក្នុង ដែលផ្ទៃខាងក្រៅជាស្វ៊ែរ ហើយចំណុចកណ្តាលរបស់
បាល់ប្រៀបទៅនឹងណ្វៃយ៉ូ ។
អរប៊ីតាល់នៅខាងស្តាំនេះជា អរប៊ីតាល់ 2s ។វាស្រដៀងទៅនឹងអរប៊ីតាល់1s ខុសគ្នាតែតំបន់ដែលមានឪកាសច្រើនបំផុតដើម្បីរកឃើញអេឡិចត្រុងនៅ
ឆ្ងាយពីណ្វៃយ៉ូជាង-វាជាអរប៊ីតាល់ដែលឋិតនោក្នុងនីវ៉ូថាមពលទី២ ។
ប្រសិនបើអ្នកមើលដោយយកចិត្តទុកដាក់នឹងឃើញថា វាមានតំបន់ដទៃមួយទៀតដែលមានដង់ស៊ីតេអេឡិចត្រុងខ្ពស់ជាងបន្តិច(ដែលសំណុំចំណុច
ក្រាស់ជាង)នៅក្បែរណ្វៃយ៉ូជាង ។(ដង់ស៊ីតេអេឡិចត្រុង ជាមធ្យោបាយមួយ
ផ្សេងទៀតដើម្បីនិយាយពីរបៀបដែលអ្នកអាចរកឃើញអេឡិចត្រុងមួយ
ក្នុងលំហកំណត់មួយ )។

អរប៊ីតាល់ p
មិនមែនគ្រប់អេឡិចត្រុងតាំងនៅក្នុងអរប៊ីតាល់ s នោះទេ(ជាការពិតដែលមានអេឡិចត្រុងតិចតួចប៉ុណ្ណោះដែលតាំងនៅក្នុងអរប៊ីតាល់ s) ។ក្នុងនីវ៉ូថាមពលទី១
មានតែអរប៊ីតាល់មួយប៉ុណ្ណោះដែលអាចឲ្យអេឡិចត្រុងតាំងនៅបានគឺអរប៊ីតាល់
1s ប៉ុន្តែនៅនីវ៉ូថាមពលទី២វាមានអរប៊ីតាល់ 2s និងមានអរប៊ីតាល់មួយទៀតដែល ត្រូវបានហៅថា អរប៊ីតាល់2p ផងដែរ ។
អរប៊ីតាល់ 2p មួយស្រដៀងគ្នានឹងប៉ោងៗពីដែលត្រូវបានចងភ្ជាប់គ្នាត្រង់ណ្វៃយ៉ូ ។ ដ្យាក្រាមខាងស្តាំបង្ហាញពីសំណុំទីតាំងអេឡិចត្រុងនៅតាមតំបន់វិមាត្របីនៃលំហរ ។ ជាថ្មីម្តងទៀត អរប៊ីតាល់បង្ហាញពីទីតាំងដែលមានឪកាស៩៥%មានអេឡិចត្រុងតាំងនៅ ។
មិនដូចអរប៊ីតាល់ s ទេ អរប៊ីតាល់ p មានទិសដៅច្បាស់លាស់-មួយចង្អុលទៅលើប្លង់ទំពរ មួយទៀតចង្អុលទៅក្រោមប្លង់ទំព័រ ។
នៅក្នុងនីវ៉ូថាមពលណាមួយ វាអាចទៅរួចដែលមានអរប៊ីតាល់សមមូលដាច់ខាតចំនួន3 ដែល កែងគ្នានៅក្នុងលំហរ ។ ទាំងនេះជានិម្មិតសញ្ញាដែលតាងឲ្យអរប៊ីតាល់pនីមួយៗគឺ px, py និង pz ។
នេះជារបៀបសាមញ្ញដើម្បីងាយយល់-ជាអ្វីដែលអ្នកអាចគិតថា ទិសដៅ x,yនិង z ផ្លាស់ប្តូរថេរនៅពេលដែលអាតូមផ្លាស់ទីនៅក្នុងលំហរ ។ អរប៊ីតាល់p
ឋិតនៅក្នុងនីវ៉ូថាមពលទី២ ត្រូវបានហៅថា អរប៊ីតាល់ 2px, 2py និង 2pz ។
វាស្រដៀងគ្នានឹងអរប៊ិតាល់នៅនីវ៉ូថាមពលបន្ទាប់គឺ 3px, 3py, 3pz, 4px, 4py, 4pz និងបន្តបន្ទាប់ ។ នៅគ្រប់នីវ៉ូថាមពលទាំងអស់ លើកលែងតែនីវ៉ូថាមពល
ទី១ ដែលគ្មានអរប៊ីតាល់ p ។នៅនីវ៉ូថាមពលពលខ្ពស់ទម្រង់រាងមូលសំប៉ែត
កាន់តែវែង ដែលទីតាំងដែលទំនងជាមានអេឡិចត្រុងតាំងនៅ កាន់តែឆ្ងាយ
ពីណ្វៃយ៉ូ ។
អរប៊ីតាល់ d និងអរប៊ីតាល់ f
បន្ថែមលើអរប៊ីតាល់ s និងp វានៅមានអរប៊ីតាល់ពីរប្រភេទទៀតដែលអាចឲ្យអេឡិចត្រុងតាំងនៅ នៅក្នុងនីវ៉ូថាមពលខ្ពស់ ។
នៅនីវ៉ូថាមពលទី៣ វាមានអរប៊ិតាល់ d ចំនួន៥ (ដែលមានឈ្មោះ និងរាង ស្មុគស្មាញ) នៅជាមួយ អរប៊ីតាល់ 3s និង3p (3px, 3py, 3pz) ។នីវ៉ូថាមពលទី៣ សរុបមាន៩អរប៊ីតាល់ដែលនៅជាមួយគ្នា ។
នៅនីវ៉ូថាមពលទី៤ មានអរប៊ីតាល់ 4s, 4p និង 4d ហើយមានអរប៊ីតាល់ 4f ចំនួន៧បន្ថែមទៀត សរុបមាន 16អរប៊ីតាល់ ។ អរប៊ីតាល់ s,p,d និងf នៅរួមគ្នាក្នុងនីវ៉ូថាមពលខ្ពស់បន្តបន្ទាប់ ។
ការបំពេញអេឡិចត្រុងក្នុងអរប៊ីតាល់
អ្នកអាចគិតថាអាតូមជាផ្ទះដ៏ចម្លែកមួយ (ដូចពីរ៉ាមីតដាក់បញ្ច្រាស!)-ដែលមានណ្វៃយ៉ូនៅជាន់ផ្ទាល់ដី ហើយមានបន្ទប់(អរប៊ីតាល់)ផ្សេងគ្នាជាច្រើននៅជាន់បន្តបន្ទាប់ដែលអេឡិចត្រុងស្នាក់នៅ ។
នៅជាន់ទី១ មានបន្ទប់តែ1គត់(គឺអរប៊ីតាល់ 1s) នៅជាន់ទី២មាន4បន្ទប់(អរប៊ីតាល់ 2s ,2px, 2py និង 2pz ) នៅជាន់ទី៣ មាន9បន្ទប់ (1អរប៊ីតាល់3s,3អរប៊ីតាល់ 3p និង5 អរប៊ីតាល់ 3d) និងបន្តបន្ទាប់ ប៉ុន្តែបន្ទប់នោះមិនធំនោះទេ...1អរប៊ីតាល់ផ្ទុកបានតែ2អេឡិចត្រុង ។
របៀបងាយស្រួលដើម្បីបង្ហាញពីអេឡិចត្រុងក្នុងអរប៊ីតាល់គឺគូរ អេឡិចត្រុងក្នុងប្រអប់ ។
អេឡិចត្រុងក្នុងប្រអប់
អរប៊ីតាល់អាចត្រូវបានតាងដោយប្រអប់ដែលអេឡិចត្រុងនៅក្នុងវាតាងដោយព្រួញ ។គេឃើញមានព្រួញមានទិសដៅបញ្ច្រាសគ្នានៅក្នុងប្រអប់ដែលបង្ហាញពីលក្ខណៈផ្សេងទៀតនៃអេឡិចត្រុង (ស្ពីន) ។
អរប៊ីតាល់ 1s ចំនួនមួយអាចផ្ទុកបានពីរអេឡិចត្រុងដែលគួរតែបំពេញដូចរូបបង្ហាញនេះ
ប៉ុន្តែអាចត្រូវបានសរសេរយ៉ាងខ្លីជា 1s2 អានថា 1 s 2 មិនមែន 1 s ការ៉េ នោះទេ ។
អ្នកមិនត្រូវច្រឡំលើចំនួនក្នុងនិម្មិតសញ្ញានេះទេ៖
លំដាប់នៃការបំពេញអរប៊ីតាល់ : គោលការណ៍ Aufbau
Aufbau ជាពាក្យអាឡឺម៉ង់មានន័យថា បង្កើតឡើង ឬសាងសង់ ។យើងសាកស្រមៃថា យើងចេញពី
អាតូមមួយទៅអាតូមបន្ទាប់នៅលើតារាងខួប អ្នកនឹងរកឃើញទម្រង់អេឡិចត្រូនិចនៃអាតូមបន្ទាប់ដោយបំពេញមួយអេឡិចត្រុងចូលអរប៊ីតាល់បន្ទាប់ដែលអាចមាន ។
អេឡិចត្រុងត្រូវបំពេញអរប៊ីតាល់ដែលមាននីវ៉ូថាមពលទាប(នៅក្បែរណ្វៃយ៉ូជាង) មុនអរប៊ីតាល់មាននីវ៉ូថាមពលខ្ពស់ ។ វាមានជម្រើសសម្រាប់អរប៊ីតាល់មាននីវ៉ូថាមពលស្មើគ្នា ប៉ុន្តែវាបំពេញម្តងមួយៗដើម្បីឲ្យវានៅឆ្ងាយពីគ្នាបំផុត ។
ការបំពេញចូលក្នុងអរប៊ីតាល់ម្តងមួយៗដែលអាចទៅរួច ត្រូវបានស្គាល់ថាជា គោលការណ៍Hund ។
វាអាចត្រឹមតែអនុវត្តចំពោះអរប៊ីតាល់ដែលមាននីវ៉ូថាមពលស្មើគ្នា(អរប៊ីតាល់p ជាឧទាហរណ៍) ដែល
បន្ថយកម្លាំងចម្រានរវាងអេឡិចត្រុងដែលធ្វើឲ្យអាតូមមានស្ថេរភាព ។
ដ្យាក្រាមខាងក្រោមសង្ខេបពីថាមពលនៃអរប៊ីតាល់រហូតដល់ថាមពល 4p ដែលអ្នកត្រូវដឹង
ដើម្បីប្រើគោលការ Aufbau ។
សូមសម្គាល់ថា អរប៊ីតាល់ s មានថាមពលទាបបន្តិចជាងអរប៊ីតាល់ pដែលឋិតក្នុងនីវ៉ូថាមពលជាមួយគ្នាជានិច្ច ដូច្នេះអរប៊ីតាល់ s ត្រូវតែបំពេញអេឡិចត្រុងមុននឹងបំពេញអរប៊ីតាល់ p
។
ភាពចម្លែកយ៉ាងពិតប្រាកដនោះ គឺទីតាំងនៃ
អរប៊ីតាល់ 3d ដែលមានថាមពលខ្ពស់ជាងអរប៊ី
តាល់ 4s បន្តិច ។ដូច្នេះអេឡិចត្រុងត្រូវបំពេញ
អរប៊ីតាល់ 4s មុនអរប៊ីតាល់ 3d និងបន្ទាប់មកគឺបំពេញអរប៊ីតាល់ 4p ។
ការភាន់ច្រឡំស្រដៀងគ្នានេះ អាចកើតមាននៅនីវ៉ូថាមពលខ្ពស់ ដូចជាអ្នកមិនបំពេញអរប៊ីតាល់
4f រហូតដល់ក្រោយពេលបំពេញអរប៊ីតាល់ 6s ជាឧទាហរណ៍ ។

Thursday, December 22, 2016
របៀបតំឡើងប៊ុយរ៉ែត
វីដេអូខ្លីខាងក្រោមនឹងបង្ហាញអ្នកពីរបៀបតម្លើងឧបករណ៍ប៊ុយរ៉ែតដែលប្រើក្នុងអត្រាកម្មមួយចំនួន ។
សមាសធាតុគីមីដែលសំខាន់បំផុតចំនួន១០០
The 100 Most Important Chemical Compound ជាឯកសារដែលប្រាប់អ្នកពីសមាសធាតុគីមីចំនួន១០០សមាសធាតុដែលត្រូវគិតថាសំខាន់ជាងគេបំផុត ។ តើអ្នកគិតថាសមាសធាតុទាំងនោះជាអ្វីទៅ ? ខ្ញុំគិតថាអ្នកពិតជាចង់ដឹងពីសមាសធាតុទាំង១០០នោះជាមិនខាន! ដូច្នេះអ្នកត្រូវទាញយក និងចែករំលែកទៅកាន់អ្នកបង្រៀន និងរៀនគីមីវិទ្យាដទៃទៀតដើម្បីស្គាល់ពីសមាសធាតុទាំង១០០នោះទាំងអស់គ្នា! 🔐
សូមចុចទីនេះដើម្បីទាញយក
សូមចុចទីនេះដើម្បីទាញយក
Wednesday, December 21, 2016
គីមីវិទ្យាថ្នាក់ទី១០ ប្រទេសអេត្យូពី
Chemistry: Student Textbook Grade 10 ជាសៀវភៅរបស់ក្រសួងអប់រំនៃសហព័ន្ធសារធារណៈរដ្ឋប្រជាធិបតេយ្យនៃប្រទេសអេត្យូពី ។ ដើម្បីស្វែងយល់ពីចំនួនមេរៀន កម្រិតមេរៀន ធៀបនឹងសៀវភៅសិក្សាគោលថ្នាក់ទី១០របស់យើង និងទទួលបានចំណេះដឹងបន្ថែម អ្នកគួរតែទាញយក និងស្វែងយល់ពីសៀវភៅនេះ ។
សូមចុចទីនេះដើម្បីទាញយក
សូមចុចទីនេះដើម្បីទាញយក
Chemistry The Central Science 12th edition
សូមចុចទីនេះដើម្បីទាញយកCHEMISTRY THE CENTRAL SCIENCE 12TH EDITION ជាសៀវភៅគីមីទូទៅល្អបំផុតមួយដែលត្រូវបានរៀបរៀងដោយ BROWN ,LeMAY ,BURSTEN ,MURPHY, WOODWARD ។ សៀវភៅនេះជាសៀវភៅល្អមួយដែលលោកគ្រូ អ្នកគ្រូ និងនិស្សិតគីមីគួរតែមាន ។
កម្លាំងអន្តរអ៊ីយ៉ុង និងកម្លាំងអន្តរម៉ូលេគុល
កម្លាំងអន្តរអ៊ីយ៉ុង និងកម្លាំងអន្តរម៉ូលេគុល ជាឯកសារខ្លីមួយដែលខ្ញុំបានរៀបចំដើម្បីបង្កើនចំណេះដឹងខ្លួនឯងត្រង់មេរៀននេះ ដោយប្រមូលចងក្រង បកប្រែពីសៀវភៅអង់គ្លេសដែលទទួលបានការពេញនិយម និងនៅ edition ចុងក្រោយរបស់សៀវភៅទាំងនោះ ។ ខ្ញុំសង្ឃឹមថា ឯកសារខ្លីនេះនឹងចូលរួមចំណែកដើម្បីផ្តល់សេចក្តីបន្ថែមលើខ្លឹមសារដែលមានស្រាប់ក្នុងសៀវភៅសិក្សាគោល ។
ខ្ញុំបាទរងចាំទទួលមតិស្ថាបនា ដោយក្តីរីករាយជានិច្ចពីសំណាក់បណ្ឌិត បញ្ញវ័ន្ត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងប្អូនៗសិស្សនុសិស្ស ។
សូមចុចទីនេះដើម្បីទាញយកឯកសារ
ខ្ញុំបាទរងចាំទទួលមតិស្ថាបនា ដោយក្តីរីករាយជានិច្ចពីសំណាក់បណ្ឌិត បញ្ញវ័ន្ត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងប្អូនៗសិស្សនុសិស្ស ។
សូមចុចទីនេះដើម្បីទាញយកឯកសារ
U.S. NATIONAL CHEMISTRY OLYMPAID
U.S. NATIONAL CHEMISTRY OLYMPAID ជាឯកសារប្រឡងអូឡាំព្យាដគីមីវិទ្យាដែលប្រមូលផ្តុំដោយលំហាត់ពីកម្រិតងាយទៅពិបាកខ្លាំងដែលទាមទារឲ្យយើងមានចំណេះដឹងលើមេរៀនបានច្បាស់លាស់ ។ ឯកសារនេះពិតជាតម្លៃសម្រាប់និស្សិតគីមីក្នុងការស្រាវជ្រាវបន្ថែមដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ក៏ដូចជាគ្រូបង្រៀនគីមីនៅអនុវិទ្យាល័យ និងវិទ្យាល័យដើម្បីពង្រឹង និងពង្រីកចំណេះវិជ្ជជីវៈរបស់គាត់ផងដែរ ។
សូមចុចទីនេះដើម្បីទាញយកឯកសារ
សូមចុចទីនេះដើម្បីទាញយកឯកសារ
សៀវភៅពិសោធន៍គីមីសម្រាប់កម្រិតអនុវិទ្យាល័យ
សៀវភៅឯកសារធនធាន ពិសោធន៍ គីមីវិទ្យា និងរូបវិទ្យាសម្រាប់ថ្នាក់រៀនកម្ពុជា ដែលត្រូវបានរៀបចំដោយគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា(IBEC)ក្នុងគោលបំណងដើម្បីឲ្យលោកគ្រូ អ្នកគ្រូកម្ពុជាដើម្បីប្រើប្រាស់សៀវភៅវិទ្យាសាស្រ្តជាតិប្តូរពីការបង្រៀនតែទ្រឹស្តី មកជាសកម្មភាព
ដែលឆ្លុះបញ្ចាំងពីអ្វីដែលគេហៅថា វិទ្យាសាស្ត្រអនុវត្ត ។ ជាពិសេសសៀវភៅនេះមិនត្រឹមតែបង្ហាញពីវិធីសាស្ត្រក្នុងការពិសោធនោះទេ ប៉ុន្តែព្រមទាំងផ្តល់វិធីសាស្ត្រក្នុងការផលិតសម្ភារឧបទេសសម្រាប់បង្រៀនដែលអាចរកបានក្នុងមូលដ្ឋានពីសម្ភារៈងាយៗផងដែរ ។ ខ្ញុំយល់ថាឯកសារនេះមិនត្រឹមតែមានតម្លៃសម្រាប់គ្រូបង្រៀននៅអនុវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សិស្សនិស្សិតគីមី និងគ្រូបង្រៀនកម្រិតឧត្តមក៏ផ្តល់ជាចំណេះដឹងបន្ថែមដល់ពួកគាត់ផងដែរ ។

តារាងខួបគីមីល្អបំផុត
តារាងខួបនៃខួបគីមី ជាឯកសារ pdf ដែលមានលក្ខណៈពិសេសដោយអ្នកគ្រាន់តែចុចលើធាតុគីមីណាមួយនោះវានឹងបង្ហាញអ្នកពីប្រវត្តិរបស់ធាតុ ប្រភព តម្លៃ លក្ខណៈ អ៊ីសូតូប និងបម្រើបម្រាស់របស់ធាតុគីមីនោះទៀតផង ។ ខ្ញុំយល់ថា អ្នកគួរតែមានឯកសារនេះ ។
សូមចុចទីនេះដើម្បីទាញយក
សូមចុចទីនេះដើម្បីទាញយក
Tuesday, December 20, 2016
តើអ្នកបានដឹងទេ?
តើអ្នកបានដឹងទេ? ទូសៀវភៅគីមីនឹងនាំមកនូវចំណេះដឹងគីមីដែលយើងគួរយល់ដឹង ពិសេសលើចំណុចដែលងាយយល់ច្រឡំដែលយើងបានរៀនកន្លងមកនៅមធ្យមសិក្សា ។
ដំណើរការពិសោធន៍ និងការផលិតសម្ភារបង្រៀន
ឯកសារពិសោធន៍គីមីវិទ្យាសម្រាប់កម្រិតអនុវិទ្យាល័យ ត្រូវបានបង្កើតឡើងដោយអង្គការ VVOB ក្នុងគោលបំណងសម្រួលដល់ការបង្រៀន និងផ្តល់ចំណេះដឹងបន្ថែមដល់គ្រូបង្រៀនគីមីវិទ្យានៅអនុវិទ្យាល័យពីដំណើរពិសោធន៍ និងផលិតសម្ភារបង្រៀនងាយៗដែលអាចរកបាននៅតាមមូលដ្ឋាន ។ ឯកសារនេះពិតជាល្អសម្រាប់គ្រូបង្រៀនគីមីវិទ្យា ក៏ដូចជាសិស្សនិស្សិតដែលសិក្សាគីមិវិទ្យាផងដែរ ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
Monday, December 19, 2016
ទស្សនាវដ្តីគីមីវិទ្យា (ចេញផ្សាយដោយ The Royal Society of Chemistry)
ទស្សនាវដ្តីគីមី (The Mole magazine) ជាទស្សនាវដ្តីគីមីវិទ្យាដែលចេញផ្សាយតាំងពីឆ្នាំ 2012 មក ដោយ Royal Society of Chemistry (RCS)ដែលចេញផ្សាយមួយត្រីមាសម្តង សម្រាប់សិស្សនិស្សិតគីមី និងអ្នកដែលត្រូវការស្វែងយល់ស៊ីជម្រៅបន្ថែមទៀតលើមុខវិជ្ជាគីមីវិទ្យា ។ អ្នកនឹងទទួលបានចំណេះដឹងគីមីវិទ្យាជាច្រើនពីទស្សនាវដ្តីដ៏ល្អទាំងអស់នេះ ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
វីដេអូសិក្សាគីមីវិទ្យា
បច្ចុប្បន្នការសិក្សាតាមវីដេអូសិក្សាត្រូវបានមើលឃើញថាទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្សនិស្សិតលើសកលលោក ។ យើងសង្កេតថាមាន channel ជាច្រើនក្នុងYoutube ដែលបានបង្កើត និងបង្ហាញពីវីដេអូសិក្សាជាច្រើនលើមុខវិជ្ជាគីមីវិទ្យាដែលផ្តល់ភាពងាយស្រួល ឆាប់យល់ជាងការអាន និងចំណាយពេលខ្លីផងដែរ ។ នៅទីនេះយើងប្រមូលផ្តុំនូវវីដេអូសិក្សាលើមុខវិជ្ជាគីមីជាច្រើន ចាប់ពីកម្រិតអនុវិទ្យាល័យ រហូតដល់មហាវិទ្យាល័យចេញពី channel ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានអ្នកនិយមសិក្សាតាមវីដេអូសិក្សា ។
សង្ខេបគីមីទូទៅសម្រាប់ថ្នាក់ឆ្នាំមូលដ្ឋាន (ចងក្រងបណ្ឌិត ស៊ុន សុភ័ក្រ និងរៀបរៀងឡើងវិញដោយ អនុបណ្ឌិត ម៉ី សុវុឍ្ឍុី )
ឯកសារសង្ខេបគីមីទូទៅ ដែលត្រូវបានចងក្រងបណ្ឌិត ស៊ុន សុភ័ក្រ និងរៀបរៀងឡើងវិញដោយសាស្រ្តាចារ្យ ម៉ី សុវុឍ្ឍុី អនុបណ្ឌិតគីមីវិទ្យា និងជាអនុប្រធានដឺប៉ាតេម៉ង់គីមីវិទ្យា RUPP ជាឯកសារភាសាជាតិសង្ខេបបែបខ្លី និងងាយស្រួលប្រើប្រាស់ ដែលលោកគ្រូ អ្នកគ្រូ និងនិស្សិតគីមីគួរតែមានគ្រប់ៗគ្នា ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សៀវភៅគីមីវិទ្យាថ្នាក់ទី១២
សៀវភៅគីមីវិទ្យាថ្នាក់ទី១២ នេះជាឯកសារភាសាជាតិដ៏ល្អមួយដែលត្រូវបានរៀបចំដោយ លោកគ្រូ វុត រដ្ឋា (បរិញ្ញាបត្រគីមី RUPP និងជាគ្រូបង្រៀនគីមីវិទ្យានាវិទ្យាល័យ ហ៊ុនសែន ឧត្រតមានជ័យ ) ដែលរួមមានការសង្ខេបមេរៀនបែបខ្លី ងាយយល់ ងាយចង់ចាំ ជាពិសេសមានបន្ថែមលំហាត់ជាច្រើនលើសៀវភៅសិក្សាគោលរបស់ក្រសួងដែលរៀបចំតាមលំដាប់ពីងាយទៅលំបាកដើម្បីកសាងសម្ថតភាពគីមីអ្នកសិក្សាគ្រប់មជ្ឈដ្ឋានឲ្យកាន់តែរឹងម៉ាំ ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សៀវភៅសង្ខេបគីមីថ្នាក់ទី១១
សៀវភៅសង្ខេបគីមីថ្នាក់ទី១១ ត្រូវបានរៀបចំដោយល្អដោយមានភ្ជាប់ជាមួយនៅការសង្ខេបថ្នាក់ទី១០ ធ្វើឲ្យងាយយល់ នឹងផ្តល់ទំនុកចិត្តក្នុងការបង្រៀន និងរៀន ។
បញ្ជាក់៖ ឯកសារនេះគ្មានប្រភពច្បាស់លាស់ពីម្ចាស់ឯកសារ ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
បញ្ជាក់៖ ឯកសារនេះគ្មានប្រភពច្បាស់លាស់ពីម្ចាស់ឯកសារ ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សៀវភៅសង្ខេបគីមីថ្នាក់ទី១០ (ឯកសារភាសារខ្មែរដ៏ល្អសម្រាប់គ្រូបង្រៀន សិស្ស និស្សិតគីមី)
សៀវភៅសង្ខេបគីមីវិទ្យាថ្នាក់ទី១០ ដែលត្រូវបានរៀបរៀងដោយលោកគ្រូ ឈាង សុភា (បរិញ្ញាបត្រគីមីវិទ្យាRUPP)និងជាគ្រូបង្រៀនគីមីវិទ្យានាវិទ្យាល័យសម្តេចម៉ែ ជាឯកសារភាសាខ្មែរដ៏ល្អមួយសម្រាប់លោកគ្រូ អ្នកគ្រូដើម្បីជាជំនួយក្នុងការបង្រៀន និងផ្តល់ចំណេះដឹងបន្ថែមដល់អ្នកសិក្សាគីមីគ្រប់មជ្ឈដ្ឋាន ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សៀវភៅណែនាំគ្រូបង្រៀន គីមីវិទ្យា ថ្នាក់ទី៩ (ឯកសារល្អបំផុតទី១សម្រាប់គ្រូបង្រៀនគីមីថ្នាក់ទី៩)
សៀវភៅណែនាំគ្រូបង្រៀន គីមីវិទ្យា ថ្នាក់ទី៩ ដែលត្រូវបានរៀបរៀងដោយយកចិត្តទុកដាក់ពីJICA ក្នុងគម្រោង STEPSAM 3 ដែលមានលក្ខណៈពិសេសជាច្រើនដូចជា កែសម្រួលចំណុចខុសក្នុងសៀវភៅសិក្សាគោលរបស់ក្រសួង ផ្តល់ខ្លឹមសារនិងលំហាត់បន្ថែម ធ្វើបំណែងចែកម៉ោងសិក្សានិងម៉ោងពិសោធន៍ បង្ហាញពីវិធីសាស្រ្តបង្រៀន បង្ហាញពីរបៀបផលិតសម្ភារឧបទេសងាយៗ ...។ នៅពេលមានឯកសារនេះ អ្នកនឹងបង្រៀនគីមីវិទ្យាថ្នាក់ទី៨ ដោយមានទំនុកចិត្ត និងងាយស្រួល ហើយវានឹងផ្តល់ចំណេះដឹងបន្ថែមលើមុខវិជ្ជាគីមីជាច្រើនដល់អ្នក ទោះបីជាអ្នកមិនមែនគ្រូបង្រៀនថ្នាក់ទី៩ផងដែរ ។
សៀវភៅណែនាំគ្រូបង្រៀន គីមីវិទ្យា ថ្នាក់ទី៨ (ឯកសារគីមីល្អបំផុតទី១សម្រាប់គ្រូបង្រៀនថ្នាក់ទី៨)
សៀវភៅណែនាំគ្រូបង្រៀន គីមីវិទ្យា ថ្នាក់ទី៨ ដែលត្រូវបានរៀបរៀងដោយយកចិត្តទុកដាក់ពីJICA ក្នុងគម្រោង STEPSAM 3 ដែលមានលក្ខណៈពិសេសជាច្រើនដូចជា កែសម្រួលចំណុចខុសក្នុងសៀវភៅសិក្សាគោលរបស់ក្រសួង ផ្តល់ខ្លឹមសារនិងលំហាត់បន្ថែម ធ្វើបំណែងចែកម៉ោងសិក្សានិងម៉ោងពិសោធន៍ បង្ហាញពីវិធីសាស្រ្តបង្រៀន បង្ហាញពីរបៀបផលិតសម្ភារឧបទេសងាយៗ ...។ នៅពេលមានឯកសារនេះ អ្នកនឹងបង្រៀនគីមីវិទ្យាថ្នាក់ទី៨ ដោយមានទំនុកចិត្ត និងងាយស្រួល ហើយវានឹងផ្តល់ចំណេះដឹងបន្ថែមលើមុខវិជ្ជាគីមីជាច្រើនដល់អ្នក ទោះបីជាអ្នកមិនមែនគ្រូបង្រៀនថ្នាក់ទី៨ផងដែរ ។
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សូមចុចទីនេះដើម្បីទាញយកឯកសារនេះ
សៀវភៅណែនាំគ្រូបង្រៀន គីមីវិទ្យាថ្នាក់ទី៧ (ឯកសារល្អបំផុតទី១សម្រាប់គ្រូបង្រៀនគីមីវិទ្យាថ្នាក់ទី៧)
សៀវភៅសម្រាប់ណែនាំគ្រូបង្រៀន គីមីវិទ្យា ថ្នាក់ទី៧ ជាសៀវភៅដែលរៀបចំដោយគម្រោងSTEPSAM 3 របស់jica ដែលមានលក្ខណៈពិសេសជាច្រើនដូចជា កែសម្រួលចំណុចខុសនៃសៀវភៅសិក្សារបស់ក្រសួង ផ្តល់ខ្លឹមសារ និងលំហាត់បន្ថែម បំណែងចែកម៉ោងបង្រៀន បង្ហាញពីវិធីសាស្រ្តបង្រៀន ... ។ វាពិតជាមានប្រយោជន៍សម្រាប់គ្រូបង្រៀន និងនិស្សិតគីមីដែលមានឯកសារនេះក្នុងដៃ ។
ចុចទីនេះដើម្បីទាញយកសៀវភៅ
ចុចទីនេះដើម្បីទាញយកសៀវភៅ
Subscribe to:
Posts (Atom)