ទូសៀវភៅគីមី
ជាប្លុកដែលត្រូវបានបង្កើតឡើងដើម្បីចែករំលែកឯកសារគីមីវិទ្យាសម្រាប់អ្នកសិក្សាគីមី
Wednesday, July 15, 2020
Sunday, July 12, 2020
Saturday, July 11, 2020
តេស្តចំណេះដឹងលើមេរៀនអត្រាកម្មអាស៊ីត-បាស
សាកល្បងសិនដើម្បីឲ្យដឹងថា ប្អូនៗយល់ច្បាស់ពីមេរៀននេះបានកម្រិតណា 👍
Friday, April 5, 2019
កំហាប់ ppm
បើទោះបីជាអ្នករស់នៅកន្លែងណាក៏ដោយ ខ្យល់ដែលអ្នកស្រូបចូលពេញមួយសួតរបស់អ្នកគឺមានផ្ទុកបរិមាណដ៏តិចតួចបំផុតនៃសារធាតុមួយចំនួន។ សារធាតុខ្លះមានតិចជាង 1% ឬ មួយផ្នែក
ក្នុងមួយរយផ្នែក។ ជាក់ស្តែងឧស្ម័នកាបូនឌីអុកស៊ីដជាឧស្ម័នដែលមានទាំងក្នុងដង្ហើមចូល និងដង្ហើមចេញរបស់អ្នក។ ក្នុងបរិយាកាសយើងនេះ កំហាប់ឧស្ម័នកាបូនឌីអុកស៊ីដប្រហែល 0.0390%
នាពេលបច្ចុប្បន្ននេះ។
ដូច្នេះហើយ យើងអាចនិយាយថា 0.0390% មានន័យថា មាន 0.0390 ម៉ូលេគុលកាបូនឌីអុកស៊ីដក្នុង100 ម៉ូលេគុល និងអាតូមផ្សេងទៀតដែលមានក្នុងខ្យល់ ស្តាប់ទៅវាចម្លែកពេកហើយដែលយើងនិយាយថា 0.0390 ម៉ូលេគុលនោះ ព្រោះម៉ូលេគុលជាចំនួនគត់វិជ្ជមាន។ សម្រាប់កំហាប់តូចខ្លាំង
វាសមស្របជាងបើយើងប្រើ ផ្នែកក្នុងមួយលាន (Parts Per Million)។ មួយផ្នែកក្នុងមួយលាន( 1 ppm)
ជាខ្នាតកំហាប់ដែលតូចជាង1% ចំនួន 100,000ដង។
សូមមើលទំនាក់ទំនងខាងក្រោម៖
0.0390% មានន័យថា 0.0390ផ្នែកក្នុងមួយរយ
មានន័យថា 0.390ផ្នែកក្នុងមួយពាន់
មានន័យថា 3.90ផ្នែកក្នុងមួយម៉ឺន
មានន័យថា 39.0ផ្នែកក្នុងមួយសែន
មានន័យថា 390ផ្នែកក្នុងមួយលាន
យកចេញពីភាគសំណាកខ្យល់ដែលផ្ទុក 1,000,000ម៉ូលេគុល(មានអាតូមខ្លះផងដែរ) យើងអាចនិយាយថា 390 ម៉ូលេគុលក្នុងចំណោមនេះ ជាកាបូនឌីអុកស៊ីដ។ ដូច្នេះកំហាប់កាបូនឌីអុកស៊ីដស្មើនឹង 390 ppm ឬ 0.0390% ។
↣ប្រែសម្រួលចេញពីសៀវភៅ Chemistry In Context 7th edition page 21 (ACS)
Subscribe to:
Posts (Atom)